សន្តិភាពគឺជាកង្វល់របស់មនុស្សរាល់គ្នាមិនថាអ្នករស់នៅឯបូពា៍ទិសបស្ចឹមទិសឧត្តរទិសឬក៏នៅទក្សិណទិសក៏ដោយ។មិនថាជាអ្នកមានឬជាអ្នកក្រអ្នកទាំងអស់គ្នាត្រូវតែមានការបារម្មណ៏អំពីសន្តិភាព។យើងជាមនុស្សលោកដូច្នេះហើយយើងមានកង្វល់នេះដូចគ្នាជាទូទៅដើម្បីសប្បាយរីករាយនិងដើម្បីមានជីវិតបស្បាយរីករាយដែរ។យើងទាំងអស់គ្នាសមនឹងទទួលបាននូវជីវិតសប្បាយរីករាយមួយ។នៅទីនេះគឺយើងនិយាយអំពីកំរិតនេះកំរិតមួយដែលអ្នករាល់គ្នាមានអារម្មណ៏ថា“ខ្ញុំ”ឬក៏“អត្ត”ប៉ុន្តែយើងនៅតែមិនយល់ច្បាស់នូវអ្វីទៅដែលជា“ខ្ញុំ”ឬ“អត្ត”នោះ។ទោះយ៉ាងណាក៏ដោយក៏យើងនៅតែមានការប្រកាន់ខ្លាំងទៅលើពាក្យថាខ្ញុំដោយសារតែមានអារម្មណ៏បែបនឹងហើងបានជាយើងមានតណ្ហាចង់បាននូវសុភមង្គលមិនមែនទុក្ខសោកនោះទេ។ហើយអារម្មណ៏បែបនឹងវាកើតឡើងមកដោយឯកឯង។ដោយពឹងផ្អែកទៅមូលដ្ឋាននេះយើងទាំងអស់គ្នាមានសិទ្ធិក្នុងការសប្បាយរីករាយ៕
ដូចគ្នានេះដែរនៅក្នុងជីវិតរបស់យើងវាមានរឿងរ៉ាវមិនសប្បាយនិងឧបសគ្គជាច្រើនដែលវានឹងកើតឡើងនៅពេលនាមួយ។រឿងរ៉ាងនោះទៀតសោតវាមានពីរប្រភេទរបស់វា។ប្រភេទនៃការឈឺចុកចាប់គឺបណ្តាលមកពីរាងកាយជាឧទាហរណ៏ជំងឺនិងភាពចាស់ជរាដូចជារូបអាត្មាជាដើមអាត្មាតែងតែមានបទពិសោធន៏នេះគឺវាពិបាកសំរាប់អាត្មាក្នុងការស្តាប់ក្នុងការមើលនិងការដើរអីជាដើម។រឿងទាំងនេះគឺវានឹងកើតឡើងជាក់ជាមិនខាន។មួយប្រភេទទៀតនោះគឺតាមផ្លូវចិត្តជាសំខាន់បើទោះជាតាមរយៈផ្លូវកាយយើងមានអ្វីៗសុខស្រួលយើងក៏ដោយនៅពេលណាដែលយើងមានស្ត្រិះ(ថប់អារម្មណ៏)ឬមិនទុកចិត្តខ្លួនឯងនោះយើងនឹងមានអារម្មណ៏ឯកោភ្លាម។នៅពេលណាយើងមានការប្រណែននិន្ទាមានភាពភ័យខ្លាចមានការស្អប់ខ្ពើមនោះនៅពេលនោះយើងនឹងមិនមានសេចក្តីសុខទេបើទោះណាជាយើងមានអ្វីៗគ្រប់យ៉ាងតាមរយៈកំរិតនៃរាងកាយហើយក៏ដោយប៉ុន្តែនៅកំរិតផ្លូវចិត្តវិញគឺយើងអាចមានទុក្ខសោកយ៉ាងខ្លាំង៕
ប្រាក់កាសអាចនាំមកនូវភាពស្រណុកសុខស្រួលផ្នែករាងកាយក៏ពិតមែនវាអាចកាត់បន្ថយសេចក្តីទុក្ខហើយផ្តល់អោយយើងនូវភាពពេញចិត្តបានខ្លះដែរ។ភាពស្រណុកសុខស្រួលផ្នែករាងកាយនោះវាមានដូចជាអំណាចកេរ្តិ៏ឈ្មោះនិងយសសក្កិជាដើមបើទោះបីជាយើងមានរបស់ទាំងអស់នោះហើយក៏វាមិននាំយើងទៅរកសន្តិភាពផ្លូវចិត្តនោះឡើយ។វាជារឿងពិតមានពេលខ្លះមានលុយកាក់និងទ្រព្យសម្បត្តិកាន់តែច្រើនវារិតតែធ្វើអោយយើងមានការព្រួយបារម្មណ៏រិតតែច្រើន។យើងមានកង្វល់ខ្លាំងពេកទៅលើតែកេរ្តិ៏ឈ្មោះយសសក្កិដែលវានាំយើងទៅរកការលាក់ពុធទៅរកសេចក្តីសោកសៅនិងនាំយើងអោយមានស្រ្តិះផងដែរ។ដូច្នេះមានន័យថាសុភមង្គលផ្លូវចិត្តគឺមិនពឹងផ្អែកលើរបស់ខាងក្រៅនោះទេប៉ុន្តែគឺវាស្ថិតនៅលើការគិតពីខាងក្នុងមកវិញ៕
យើងអាចមើលឃើញថាអ្នកក្រខ្លះពួកគាត់នៅតែខ្លាំងនិងសប្បាយរីករាយតាមកំរិតផ្លូវចិត្តរបស់ពួកគេ។ភាពប្រាកដជាក់ស្តែងនោះគឺថាប្រសិនបើយើងមានការសប្បាយចិត្តពេញលេញនោះយើងអាចរ៉ាប់រង់នូវរាល់ការលំបាកនិងទុក្ខនៃរាងកាយបានហើយប្រែក្លាយវាអោយទៅសេចក្តីសុខវិញបាន។ដូច្នេះអាត្មាគិតថារវៀងទុក្ខនៃរាងកាយនិងទុក្ខនៃចិត្តគឺទុក្ខនៃចិត្តមានកំរិតធ្ងន់ធ្ងរជាង។នេះគឺដោយសារតែទុក្ខនៃរាងកាយអាចត្រូវបានធ្វើអោយប្រសើរឡើងតាមរយៈនៃសេចក្តីសុខនៃចិត្តបានប៉ុន្តែទុក្ខនៃចិត្តមិនអាចលុបបំបាត់បានដោយសេចក្តីសុខនៃកាយបានឡើយ៕
បញ្ហាផ្លូវចិត្តនានានៃមនុស្សគឺមានទំងន់ធ្ងន់ធំធេងជាងសត្វឆ្ងាយណាស់។ទុក្ខផ្លូវកាយប្រហែលជាមានកំរិតប្រហាក់ប្រហែលគ្នាប៉ុន្តែដោយសារមនុស្សលោកមានសតិប្រាជ្ញាដែលវាធ្វើអោយយើងមានការសង្ស័យមានអស្ថេរភាពនិងស្រ្តិះនោះទាំងនេះវានាំអោយមនុស្សឈានទៅរកជំងឺបាក់ទឹកចិត្តបាន។រឿងរ៉ាវទាំងនេះកើតឡើងដោយសារតែប្រាជ្ញានៃការគិតថាយើងគ្រាន់បើជាងគេ។ដើម្បីទប់ស្កាត់នូវបញ្ហានេះយើងត្រូវតែប្រើប្រាជ្ញាជាមនុស្សរបស់យើង។គឺតាមរយៈអារម្មណ៏មានអារម្មណ៏ខ្លះនៅពេលដែលវាកើតឡើងវាធ្វើអោយយើងបាត់បង់នូវភាពស្ងប់នៃចិត្តយើងបានផ្ទុយទៅវិញមានអារម្មណ៏ពិតខ្លះដែលកើតឡើងហើយធ្វើអោយយើងមានថាពលខ្លាំងក្លា។អាម្មណ៏ទាំងនោះហើយគឺជាគ្រឹះនៃថាមពលនិងភាពជឿជាក់ដែលនាំយើទៅរកភាពស្ងប់ស្ងាត់នៃចិត្តបាន៕
ប្រភេទទាំងពីរ នៃអារម្មណ៏
ជាតួយ៉ាងគឺមានពីរប្រភេទនៃអារម្មណ៏នានា។ទីមួយគឺជាប្រភេទដែលបង្ករគ្រោះថ្នាក់ដល់សន្តិភាពនៃចិត្តហើយពួកវាទាំងនោះគឺទោសៈនិងមោហៈ(ការខឹងក្រេវក្រោធ)។អារម្មណ៏ទាំងនេះវាមិនត្រឹមតែបំផ្លាញនូវសន្តិភាពនៃចិត្តប៉ុណ្ណោះទេហើយវាថែមទាំងបំផ្លាញនូវការនិយាយស្តីនិងរាងកាយរបស់យើងផងដែរ។ក្នុងន័យម៉្យាងទៀតនោះគឺវាធ្វើអោយប៉ះពាល់ដល់ទង្វើររបស់យើងទៀត។គឺអារម្មណ៏នេះវានាំយើងអោយប្រព្រិត្តនូវទង្វើរបៀតបៀននានាដូច្នេះពពួកអារម្មណ៏ទាំងនេះគឺវាជាអារម្មណ៏បំផ្លាញយើង។បើទោះបីជាបែបនេះក្តីអារម្មណ៏ដ៏ទៃទៀតគឺវាផ្តល់អោយយើងនូវថាមពលនិងសន្តិភាពខាងក្នុងដូចជាសេចក្តីមេត្តាជាដើម។វាផ្តល់អោយយើងនូវកំលាំងនៃការអធ្យាស្រ័យជាឧទាហរណ៏ប្រសិនបើយើងមានជម្លោះឬបញ្ហាជាមួយបុគ្គលណាម្នាក់នោះនៅពេលណាមួយការអធ្យាស្រ័យនេះហើយដែលទីបំផុតវានឹងនាំយើងទៅរកសេចក្តីស្ងប់ចាកពីបញ្ហានោះហើយឲ្យយើងនូវសន្តិភាពនៃចិត្តបាន។បុគ្គលដែលធ្វើអោយយើងខឹងខ្លាំងបំផុតនោះអាចក្លាយជាមិត្តសំលាញ់យើងទៅវិញ៕
សន្តិភាពខាងក្រៅ
នៅពេលណាដែលយើងនិយាយអំពីសន្តិភាពយើងត្រូវតែនិយាយអំអារម្មណ៏ទាំងនេះនិងសន្តិភាពខាងក្នុងដែរ។ដូច្នេះយើងត្រូវតែស្វែងយល់ថាតើអារម្មណ៏មួយណាដែលនាំយើងទៅរកសន្តិភាពផ្លូវចិត្ត។មុនដំបូងបង្អស់អាត្មាចង់និយាយរឿងរ៉ាវខ្លះអំពីសន្តភាពខាងក្រៅខ្លួនសិន៕
សន្តិភាពខាងក្រៅគឺមិនមែនគ្រាន់តែការអវត្តមានអំពើហិង្សានោះទេ។នៅសម័យង្រ្គាមត្រជាក់យើងទំនង់ជាមានសន្តិភាពដែរប៉ុន្តែសន្តិភាពនោះគឺវាស្ថិតនៅលើការភិភ័យគឺការភិតភ័យនៃគ្រោះមហន្តរាយនៃគ្រាប់បែកបរិមាណូ។ដៃគូសង្រ្គាមទាំងសងខាងភតភ័យថាគេនិងត្រូវបានដៃគូម្ខាងទៀតទំលាក់គ្រាប់បែកដាក់លើពួកគេ។ដូច្នេះនេះជាក់ជាមិនមែនសន្តិភាពពិតប្រាកដនោះទេ។សន្តិភាពពិតប្រាកដនោះគឺបានមកពីសន្តិភាពខាងក្នុង(សន្តិភាពនៃចិត្ត)។នៅពេលណាដែលមានជម្លោះអាត្មាគិតថាយើងត្រូវតែស្វែងរកដំណោះស្រាយគឺតាមរយៈនៃការពិភាក្សាគ្នា។ដូច្នេះមានន័យថាសន្តិភាពគឺវាមានការទាក់ទង់គ្នាច្រើនណាស់ជាមួយនឹងសណ្តានទឹកចិត្តនិងការគោរពចំពោះជីវិតអ្នកដ៏ទៃដោយមិនបង្ករអោយមានទុក្ខទោសដល់ពួកគេហើយដោយមានឥរិយាបទមួយថាជីវិតគេគឺមានតម្លៃនិងសក្កិសិទ្ធិដូចជីវិតយើងដែរ។យើងត្រូវតែគោរពនូវគោលការណ៏នេះហើយដោយផ្អែកលើមូលដ្ឋាននេះដែរប្រសិនបើអាចទៅបានយើងត្រូវជួយពួកគេហើយត្រូវព្យាយាមធ្វើវាបន្តទៀត៕
នៅពេលណាដែលយើងជួបទុក្ខលំបាកហើយមានបុគ្គលណាម្នាក់មកជួយយើងនោះពិតណាស់យើងនិងអរគុណបុគ្គលនោះ។ប្រសិនបើនរណាម្នាក់កំពុងជួបទុក្ខហើយយើងគ្រាន់តែនឹករលឹកដល់ពួកគេនោះបុគ្គលនោះនិងអរគុណហើយមានអារម្មណ៏ថាសប្បាយ។ដូចនេះតាមរយៈសេចក្តីមេត្តានិងសន្តិភាពនៃចិត្តនោះរាល់ទង្វើរទាំងអស់និងក្លាយជាទង្វើរសន្តិភាពមិនខាន។ប្រសិនបើយើងអាចបង្កើតនូវសន្តិភាពខាងក្នុងបានហើយនោះបន្ទាប់មកយើងនិងអាចបង្កើតនូវសន្តិភាពខាងក្រៅបានផងដែរ៕
ក្នុងនាមជាមនុស្សយើងតែងតែមានទស្សនៈមតិផ្សេងគ្នានៅក្នុងការទាក់ទងជាមួយអ្នកដ៏ទៃទៀត។ប៉ុន្តែដោយពឹងផ្អែកទាំងស្រុងទៅលើទស្សនៈនៃ“ខ្ញុំ”និង“គេ”ហើយបន្ទាប់មកទៀតយើងនិងមានទស្សនៈមួយដែលគិតថា“ផលប្រយោជន៏របស់ខ្ញុំ”និង“ផលប្រយោជន៏គេ”មិនខាន។យោងទៅលើមូលដ្ឋាននៃទស្សនៈនេះយើងអាចនិងមានសង្រ្គាមបាន។យើងគិតថាដោយបំផ្លាញគូសត្រូវរបស់យើងវានិងនាំមកអោយយើងនូវជ័យជំនះ។ប៉ុន្តែឥឡូវនេះវាមានរឿងពិតថ្មីមួយ។យើងមានការពឹងផ្អែកទៅលើគ្នាទៅវិញទៅមកយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកបរិស្ថាន។ដូច្នេះទស្សនៈមតិនៃពាក្យថា
“យើង”និង“គេ”គឺវាលែងខំខាន់ទៀតហើយ៕ពួកអ្នកដែលយើងធ្លាប់គិតថាជា“ពួកគេ”នោះឥឡូវបានក្លាយមកជា“ពួកយើង”វិញ។ដូចនេះកត្តាសំខាន់នៃការអភវឌ្ឃន៏សន្តិភាពនៃចិត្តគឺសេចក្តីមេត្តានេះឯងដោយទទួលយល់ដឹងថាមានមនុស្ស៦កោដិនាក់កំពុងរស់នៅលើផែនដីនេះហើយយើងជាមនុស្សជាតិទាំងអស់គ្នាមានសិទ្ធិទទួលបាននូវសុភមង្គល។នៅក្នុងមូលដ្ឋាននៃការគិតនេះគឺយើងត្រូវចាត់ទុកអ្នកទាំងអស់គ្នាជាមនុស្សហើយចេះស្តាប់និងអោយតម្លៃពួកគេតែបណ្ណេះយើងគួរតែអាចចាប់ផ្តើមបង្កើតនូវសន្តិភាពខាងក្រៅបានហើយ៕
ចាប់ផ្តើមពីកំរិតតូចទៅ
ដើម្បីសន្តិភាពយើងត្រូវចាប់ផ្តើមអភិវឌ្ឃសន្តិភាពនៅក្នុងខ្លួនយើងសិនបន្ទាប់មកនៅក្នុងគ្រួសារនិងនៅក្នុងសហគមន៏របស់យើង។នៅប្រទេសមិចសិចកូជាឧទាហរណ៏មានមិត្តអាត្មាម្នាក់គាត់បានបង្កើតនូវ“តំបន់នៃសន្តិភាព”នៅក្នុងសហគមន៏របស់គាត់។គាត់បង្កើតវាឡើងតាមរយៈអ្នករាល់គ្នានៅក្នុងសហគមន៏នេះដោយគេត្រូវចុះកិច្ចព្រមព្រៀងជាមួយគ្នា។អ្នករាល់គ្នានៅក្នុងសហគមន៏នេះត្រូវយល់ព្រមធ្វើយ៉ាងណាត្រូវជាសវាងនូវអំពើហិង្សាដោយចេតនាពីតំបន់នៃសន្តិភាពនេះ។ប្រសិនបើពួកគេត្រូវវាយតប់ឬមិនចុះសម្រុងគ្នានោះពួកគេយល់ព្រមថានិងទៅខាងក្រៅនៃព្រំុដែននៃតំបន់សន្តិភាពនេះ។អាត្មាគិតថានេះវាពិតជាល្អណាស់៕
វាមានការពិបាកក្នុងការសំុអោយមានសន្តិភាពពិភពលោកគឺសន្តិភាពនៃកំរិតពិភពលោកដ៏ល្អឯក។ប៉ុន្តែអ្វីដែលវាប្រាកដជាក់ស្តែងពេលនេះនោះគឺត្រូវចាប់ផ្តើមពីឥឡូវទៅចាប់ផ្តើមពីតូចពីខ្លួនឯងទៅពីគ្រួសារពីសហគមន៏ពីភូមិស្រុកទៅដោយចាប់ផ្តើមបង្កើតវាដូចជាការបង្កើតតំបន់នៃសន្តិភាពនេះជាដើម។បន្ទាប់មកសន្តិភាពខាងក្នុងនិងកើតឡើងហើយវាមានការទាក់ទងគ្នាជាមួយសេចក្តីមេត្តា៕
រឿងរ៉ាវផ្សេងៗនៅក្នុងពិភពលោកបច្ចុប្បន្ននេះគឺវាកំពុងតែប្រែប្រួលខ្លាំងណាស់។អត្មានៅចាំបានថាកាលពីប៉ុន្មានឆ្នាំមុនមានមិត្តជនជាតិអាលឺម៉ងម្នាក់ដែលមានឈ្មោះថាហ្វ្រីដ្រីកវុនវៃសិកឺ(FriedrichvonWeizsacker)ហើយដែលបានចែកថានទៅហើយនោះអត្មាបានចាត់ទុកគាត់ជាគ្រួរបស់អាត្មាហើយគាត់បានប្រាប់អាត្មាថាកាលពីគាត់នៅក្មេងគឺនៅក្នុងក្រសែភ្នែកជនជាតិអាលឺម៉ងគ្រប់រូបគឺជនជាតិបារាំងជាសត្រូវរបស់គេហើយនៅក្នុងក្រសែភ្នែកនៃជនជាតិបារាំងវិញគឺជនជាតិអាលឺម៉ងជាសត្រូវរបស់ពួកគេ។ប៉ុន្តែឥឡូវនេះរឿននេះវាផ្សេងទៅវិញបច្ចុប្បន្ននេះគឺយើងមានកំលាំងរួបរួមគ្នាតែមួយ(សាមគ្គីគ្នាតែមួយ)គឺសហភាពអុឺរ៉ុប។នេះវាល្អហើយកាលពីមុនរាល់បណ្តារដ្ឋនានាចាត់ទុកអធិបតេយ្យភាពរបស់ពួកគេថាមានតម្លៃណាស់។ប៉ុន្តែឥឡូវគឺមានសភាវពិតថ្មីមួយនៅអុឺរ៉ុបគឺប្រយោជន៏រួមមិនមែនប្រយោជន៏បុគ្គលទេ។ប្រសិនបើសេដ្ឋកិច្ចកាន់តែប្រសើរឡើងនោះរដ្ឋសមាជិកទាំងអស់និងទទួលបានផលចំណេញពីនេះ។ឥឡូវដល់ពេលវេលាដែលយើងត្រូវពង្រីកទស្សនៈនេះទៅកាន់មនុស្ស៦កោដិនាក់នៅលើភពផែនដីយើងនេះ។យើងត្រូវតែគិតដល់មនុស្សម្នារាល់គ្នាថាជាសមាជិកនៃមហាគ្រួសារមនុស្សជាតិតែមួយ៕
សេចក្តីមេត្តាជាកត្តាជីវសាស្រ្ត
ឥឡូវនេះដើម្បីជាសេចក្តីមេត្តារាល់ថនិកសត្វទាំងអស់ដែលកើតពីពោះម្តាយមកគឺមានមនុស្សថនិកសត្វបក្សាបក្សីជាដើម។ល។ការវិវឌ្ឍន៏របស់ពួកគេគឺផ្អែកទាំងស្រុងទៅលើការទទួលបាននូវការស្រលាញ់និងការថ្នាក់ថ្នម។នេះជាករណីនៃបណ្តាសត្វទាំងអស់ខាងលើនេះវាលើកលែងតែប្រភេទសត្វមួយចំនួនដូចជាអណ្តើកសមុទ្រមេអំបៅនិងត្រីសាម៉ុងដែលពងហើយក៏ស្លាប់ចោលពងទៅ។សត្វទាំងនេះគឺវាលើកលែងជាឧទាហរណ៏ដូចជាអណ្តើកសមុទ្រជាដើមមេអណ្តើកបានពងនៅតាមមាត់សមុទ្រហើយក៏ហែលចេញបាត់ទៅ។ដូច្នេះភាពនៃការរស់រានមានជីវិតនៃកូនអណ្តើកទាំងនោះគឺពឹងផ្អែកទៅលើកំលាំងខ្លួនឯងទាំងស្រុង។កូនអណ្តើកទាំងនោះមិនត្រូវការការស្រលាញ់ថ្នាក់ថ្នមពីម្តាយឡើយតែពួកគេនៅតែរស់បាន។ចឹងហើយបានជាអាត្មាប្រាប់អ្នកស្តាប់ទាំងអស់ថាវាគួរតែក្លាយទៅជាការពិសោធន៏ផ្នែកនៃវិទ្យាសាស្រ្តមួយដ៏គួអោយចាប់អារម្មណ៏ប្រសិនណាជាយើងយកពងអណ្តើកដែលញាស់និងកូនអណ្តើកតូចៗទៅដាក់ជាមួយមេរបស់វាថាតើពួកគេមានសេចក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកដែរឬអត់។អាត្មាមិនគិតថាពួកគេមាននូវសេចក្តីស្រលាញ់ចំពោះគ្នានោះទេ។ធម្មជាតិបានបង្កើតពួកគេមកបែបនឹងគឺមិនត្រូវការការបីបាច់ថ្នាក់ថ្នមនោះទេ។ប៉ុន្តែក្នុងនាមជាថនិកសត្វជាពិសេសគឺមនុស្សប្រសិនបើគ្មានការបីបាច់ថ្នាក់ថ្នមពីមាតាទេនោះយើងច្បាស់ជាស្លាប់មិនខាន៕
ដើម្បីថែរក្សាកូនង៉ាបានគឺត្រូវការអោយមានអារម្មណ៏មួយចំនួនគឺអារម្មណ៏មេត្តាស្រលាញ់កង្វល់និងការថ្នាក់ថ្នម។អ្នកវិទ្យាសាស្រ្តបានលើកឡើងថានៅកំឡុងពេលពីរបីសប្តាហ៏បន្ទាប់ពីសម្រាលរួចការប៉ះពាល់របស់ម្តាលទៅលើកូនគឺវាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៏ខួរក្បាលរបស់ក្មេង។យើងបានកត់សម្គាល់ឃើញថាក្មេងៗដែលមកពីបណ្តាគ្រួសារដែលមានការស្រលាញ់ថ្នាក់ថ្នមគឺច្រើនតែមានភាពរីករាយជាង។ហើយពួកគេក៏មានសុខភាពរឹងពឹងល្អជាងដែរនៅកំរិតនៃរាងកាយរបស់ពួកគេ។ប៉ុន្តែក្មេងៗដែលមិនទទួលបាននូវការស្រលាញ់ថ្នាក់ថ្នមកាលពីគេនៅក្មេងទេនោះគឺច្រើនតែមានការលំបាក៕
អ្នកវិទ្យាសាស្រ្តមួយចំនួនបានធ្វើការពិសោធន៏ដោយពួកគេបានយកកូនស្វាមកដាក់អោយនៅដោយឡែកពីមេរបស់ពួកគេដោយអ្នកពិសោធន៏បានសង្កេតឃើញថាកូនស្វាតូចៗនោះគឺតែងតែមានអារម្មណ៏មិនល្អហើយក៏មានការវាយខាំគ្នាជាដើម។ពួកគេមិនបានលែងជាមួយគ្នាដោយសប្បាយរីករាយនោះឡើយ។ផ្ទុយទៅវិញកូនស្វាដែលដាក់អោយនៅជាមួយមេវាគឺរីករាយហើយលែងជាមួយគ្នាវាដោយរីករាយដែរ។ជាពិសេសនោះគឺកូនមនុស្សដែលខ្វះការស្រលាញ់យកចិត្តទុក្ខដាក់កាលពីក្មេងគឺពួកគេមិនសូវមានការរីករាយរាក់ទាក់ទេ។ពួកគេមានការពិបាកក្នុងការបញ្ចេញនូវសេចក្តីស្រលាញ់ដល់អ្នកដ៏ទៃ។ហើយនៅក្នុងករណីខ្លះទៀតពួកគេក្លាយជាមនុស្សហិង្សាចំពោះអ្នកដ៏ទៃ។ដូចនេះសេចក្តីស្រលាញ់នៅក្នុងន័យនេះគឺជាកត្តាជីវសាស្រ្តគឺជាកត្តាដែលផ្អែលលើជីវៈសាស្រ្ត៕
អាត្មាក៏គិតផងដែរថាដោយសារតែសេចក្តីមេត្តានិងអារម្មណ៏វាមានការពាក់ពន្ធគ្នាទៅនឹងកំរិននៃជីវសាស្រ្តនិងរាងកាយនោះបើអីចឹងយោងទៅតាមអ្នកវិទ្យាសាស្រ្តខ្លះថាប្រសិនបើយើងខឹងជាប្រចាំហើយមានការស្អប់និងការភិតភ័យជាប្រចាំដែរនោះនេះវានិងខាំសុីនូវប្រពន្ធ័ភាពសាំុរបស់យើងអោយរឹតតែខ្សោយទៅៗ។ប៉ុន្តែមេត្តាចិត្តអាចជួយពង្រឹងនូវប្រពន្ធ័ភាពសាុំយើងបាន៕
ដោយមានឧទាហរណ៏មួយទៀតប្រសិនយើងក្រឡេកមើលទៅលើវិស័យវេជ្ជសាស្ត្រវិញប្រសិនបើមានការទុកចិត្តគ្នារវៀងគិលានុបដ្ឋាយិកានិងលោកគ្រូពេទ្យម្ខាងនិងម្នាងទៀតពីអ្នកជំងឺនោះនេះវាពិតជាសំខាន់ណាស់សំរាប់ការឆាប់ជារបស់អ្នកជម្ងឺ។ដូចនេះតើអ្វីទៅជាការជឿទុកចិត្ត?បើខាងលោកគ្រូពេទ្យនិងគិលានុបដ្ឋាយិកាពិតជាបង្ហាញនូវសេចក្តីខ្វល់ខ្វាយពិតៗនិងការថែរទាំអ្នកជម្ងឺអោយឆាប់ជានោះៗការជឿទុកចិត្តនិងកើតមានឡើង។ប៉ុន្តែផ្ទុយទៅវិញបើទោះបីជាលោកគ្រូពេទ្យជាអ្ននជំនាញក៏ដោយប្រសិនបើពួកគេចាត់ទុកអ្នកជម្ងឺដូចជាម៉ាសុីននោះការជឿទុកចិត្តនិងមានតិចតួចបំផុត។ប៉ុន្តែបើលោកគ្រូអ្នកគ្រូពេទ្យទាំងនោះគេមានមេត្តាចំពោះអ្នកជម្ងឺនោះវានិងមានសេចក្តីទុកចិត្តកើតឡើងច្រើនហើងអ្នកជម្ងឺទៀតសោតនិងគេងលក់ស្រួលនិងមិនមានការបារម្មណ៏អ្វីឡើយ។ប្រសិនបើអ្នកជម្ងឺមានការបារម្មណ៏ខ្លាំងនោះវានិងធ្វើអោយរិតតែមានបញ្ហាទៅទៀតវានិងប៉ះពាល់ដល់ភាពធូរស្បើយនៃអ្នកជម្ងឺ៕
វាជារឿងពិតណាស់ដែលថាបញ្ហានៅក្នុងជីវិតគឺជៀសមិនផុតនោះឡើយ។សន្តិទេវៈជាមហាគ្រូជាតិឥណ្ឌាមួយរូបបានផ្តល់ដំបូមានដល់យើងថានៅពេលដែលយើងជួមបញ្ហាយើងត្រូវធ្វើការវិភាគវាអោយល្អិតល្អន់។ប្រសិនបើបញ្ហានោះវាអាចដោះស្រាយបានដោយវិធីណាមួយនោះយើងមិនបាច់បារម្មណ៏ទេគឺគ្រាន់តែប្រើវិធីនោះទៅ។បើវាមិនអាចដោះស្រាយបានទេនោះគឺគ្មានអ្វីត្រូវបារម្មណ៏ឡើយ។គឺការបារម្មណ៏នោះវាមិនមានប្រយោជន៏អ្វីដល់យើងឡើយ។សូមយកឃ្លាត្រង់ណេះធ្វើជាជំនួយរបស់អ្នក។ប្រសិនបើយើងគិតតាមវិធីនេះបើទោះបីជាយើងមានបញ្ហាធំយ៉ាងណាក៏ដោយក៏យើងអាចធ្វើវាអោយតូចបានដែរ៕
ដ៏រាបណាយើងត្រូវការការមើលថែរបីអ្នកដ៏ទៃនោះជាឧទាហរណ៏ដូចជាពេលដែលយើងនៅតូចជាដើមយើងមានសេចក្តីស្រលាញ់និងសេចក្តីមេត្តា។ប៉ុន្តែពេលដែលយើងមានភាពឯករាជ្យនៅពេលយើងធំឡើងយើងទំនោរទៅរកអារម្មណ៏បំពានហិង្សាជាសំខាន់ជាងសេចក្តីមេត្តាដើម្បីសម្រេចបំណងរបស់យើង។ប៉ុន្តែមនុស្សលោកចំនួន៦កោដិនាក់គឺប្រសូត្រចេញពីពោះម្តាយទាំងអស់។មនុស្សរាល់គ្នាទទួលបាននូវសុភមង្គលនិងការសមបំណងនៅក្រោមការថែរក្សានៃសេចក្តីស្រលាញ់នៃម្តាយគ្រប់រូប។ហើយប្រសិនបើមិនបានមកពីម្តាយផ្ទាល់ទេគឺបានមកពីអ្នកបីបាច់ថែរក្សាយើងកាលយើងនៅជាតូច។បន្តិចម្តងៗគុណតម្លៃទាំងនេះកាន់តែស្តើងទៅៗពេលណាយើងរិតតែធំទៅៗបន្ទាប់មកទៀតយើងនិងក្លាយជាមនុស្សដែលបំពានបែបហិង្សាដោយមានការសំលុតគំរាមរិតតែច្រើនហើយយើងនិងបង្កើតបញ្ហាជាច្រើនផងដែរ៕
ភាពចាំបាច់នៃការមើលឃើញនូវសភាវៈពិត
នៅពេលណាដែលចិត្តវាខឹងខួរក្បាលត្រូវបានគ្របដណ្តប់ដោយកំហឹង។អ្នកវិទ្យាសាស្រ្តជាតិស៊ុយអែតម្នាក់បានប្រាប់អាត្មាថា៩០ភារយនៃរូបមុខមាត់អាក្រក់នៃមនុស្សដែលយើងខឹងជាមួយនោះវាគឺជាការគិតក្នុងចិត្តតែប៉ុណ្ណោះ។ក្នុងន័យម៉្យាងទៀតគឺទំហំ៩០ភារយនៃភាពអវិជ្ជមាននោះគឺកើតឡើងពីចិត្តទេ។រឿននេះក៏ស្រដៀងគ្នាដែរនៅពេលណាដែលយើងមានការជាប់ជំពាក់និងមានតណ្ហាខ្លាំងក្លាចំពោះបុគ្គលណាម្នាក់។គឺយើងមើលឃើញបុគ្គលនោះថាស្អាតល្អ១០០ភារយ។ប៉ុន្តែភាគច្រើនគឺជាការគិតមកពីចិត្តដ៏ដែលយើងមិនមើលឃើញនូវសភាវៈពិតនោះទេ។ដូច្នេះវាពិតជាសំខាន់ក្នុងការការមើលឃើញនូវសភាវៈពិត៕
មានចំនុចសំខាន់មួយទៀតគឺគ្មានបុគ្គលណាប្រាថ្នាចង់បានបញ្ហានោះទេតែហេតុអ្វីបញ្ហានៅតែកើតឡើង?គឺវាមកពីការមិនដឹងមកពីភាពអវិជ្ជានិងមកពីរបៀបរបស់យើង។គឺដោយសារយើងមិនមើលឃើញនូវសភាវៈពិត។ដោយមានទស្សនៈផ្ទាល់ខ្លួននៅមានកំរិតនៃយើងគឺយើងមិនអាចមើលឃើញនូវរូបភាពទាំងស្រុងនៃសភាវៈពិតបានឡើយ។គឺយើងមើលឃើញតែពីរជ្រុងប៉ុណ្ណោះហើយវាមិនគ្រប់គ្រាន់នោះទេ។គឺយើងត្រូវមើលអោយឃើញពីបីបួននិងប្រាំមួយជ្រុងជាដើម។ដំបូងបង្អស់នោះគឺយើងត្រូវរម្ងាប់ចិត្តយើងអោយស្ងប់សិនដើម្បីធ្វើការសង្តេតនូវភាពត្រឹមត្រូវនោះ៕
នៅទីនេះដែរភាពខុសគ្នារវៀងអារម្មណ៏ស្ថាបនានិងអារម្មណ៏បំផ្លាញនានាគឺវាសំខាន់ក្នុងការយល់ដឹងសំរាប់ចំណុចទាំងអស់នេះ។ពេលដែលយើងធំដឹងក្តីឡើងបន្តិចម្តងៗកត្តាជីវសាស្រ្តនៃសេចក្តីមេត្តារលាយសាបសូន្យតូចទៅៗដូច្នេះយើងត្រូវការការអប់រំនិងហ្វឹកហាត់នូវសេចក្តីមេត្តាដើម្បីជំរុញបង្កើតវាឡើងវិញម្តងទៀត។ទោះបីបែបនេះក៏ដោយប្រភេទជីវសាស្រ្តនៃសេចក្តីមេត្តាគឺវាលំអៀងគឺវាអាស្រ័យទៅលើការទទួលបាននូវសេចក្តីស្រលាញ់ពីអ្នកដ៏ទៃ។ប៉ុន្តែដោយយើងប្រើប្រាស់វាជាមូលដ្ឋានគ្រឹះនោះហើយដោយមានការរួមចញ្ចូលជាមួយហេតុផលនិងកត្តាវិទ្យាសាស្រ្តនានាផងដែលយើងបានសង្កេតកន្លងមកយើងមិនគ្រាន់តែរក្សាបាននូវសេចក្តីមេត្តាបែបកំរិតជីវសាស្រ្តនេះទេគឺយើងអាចបង្កើនវាអោយរិតតែច្រើនផងដែរ។ដូចនេះដោយមានការអប់រំនិងការហ្វឹកហាត់នោះសេចក្តីមេត្តាដែលមានកំរិតនិងលំអៀងនេះអាចក្លាយជាសេចក្តីមេត្តាដែលឥតលំអៀងនិងឥតព្រំដែនដែលអាចបង្រីកទៅដល់មនុស្ស៦កោដិនាក់និងលើសពីចំនួននេះទៀតផង៕
សារៈសំខាន់នៃការអប់រំ
គន្លឹះសំខាន់ឆ្ពោះទៅរករឿងទាំងនេះគឺការអប់រំ។ការអប់រំបែបទំនើបគឺយកចិត្តទុកដាក់ទៅលើការអភិវឌ្ឃនៃខួរក្បាលនិងសតិប្រាជ្ញាប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។យើងក៏ត្រូវការអភិវឌ្ឃនូវសណ្តានចិត្តនៅក្នុងការអប់រំរបស់យើងដែរ។គឺយើងត្រូវធ្វើវាតាំងពីថ្នាក់មតេយ្យរហូតដល់កំរិតមហាវិទ្យាល័យ។
នៅសហរដ្ឋអាមេរិកមានអ្នកវិទ្យាសាស្រ្តមួយចំនួនបានអភិវឌ្ឃកម្មវិធីអប់រំដើម្បីហ្វឹកហាត់ដល់ក្មេងៗក្នុងការអភិវឌ្ឃនូវសេចក្តីមេត្តានិងការមានសតិ។នេះមិនមែនគ្រាន់តែត្រូវបានធ្វើឡើងដើម្បីជាបំណងនៃការជួយក្មេងៗអោយមានភាពប្រសើរឡើងនៅក្នុងជីវិតនៃអនាគតរបស់ពួកគេនិងការសម្រេចបាននូវនិព្វានតែប៉ុន្នោះទេប៉ុន្តែវាត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៏នៅក្នុងជីវិតនេះ។សូម្បីតែនៅតាមមហាវិទ្យាល័យគឺមានកម្មវិធីអប់រំនេះរួចទៅហើយក្នុងការអភិវឌ្ឃនូវសេចក្តីមេត្តានិងសណ្តានទឹកចិត្ត។ប្រភេទនៃសេចក្តីមេត្តាមិនលំអៀងនោះគឺមិនផ្តោតទៅលើតែឥរិយាបថនៃអ្នកដ៏ទៃនោះឡើយប៉ុន្តែគេគ្រាន់តែផ្តោតទៅលើមនុស្សទាំងអស់ថាជាមនុស្សជាតិទូទៅ។យើងជាផ្នែកមួយនៃមនុស្ស៦កោដិនាក់នៅលើផែនដីនេះដូច្នេះមនុស្សរាល់គ្នាសមនិងទទួលបាននូវសេចក្តីមេត្តាដោយផ្អែកលើកត្តានៃភាពស្មើភាពគ្នាជាគោល៕
ការទំលាក់អាវុធចុះពីខាងក្នុងនិងពីខាងក្រៅ
ដើម្បីសន្តិភាពខាងក្នុងនិងសន្តិភាពពិភពលោកយើងត្រូវការទំលាក់អាវុធទាំងពីរគឺខាងក្នុងនិងខាងក្រៅ។វាមានន័យថាកំរិតនៃសន្តិភាពខាងក្នុងគឺយើងត្រូវអភិវឌ្ឃនូវសេចក្តីមេត្តាយើងជាចុងបញ្ចប់នោះយើងនិងអាចទំលាក់អាវុធសព្វបែបយ៉ាងបាននៅគ្រប់ប្រទេសទាំងអស់គឺនៅកំរិតខាងក្រៅ។គឺវាដូចជាការមាននូវកងកំលាំងសាមគ្គីនៃកងទព័អឺរ៉ុបបារាំងអាលឺម៉ងអីចឹងដែរ។នេះគឺវាអស្ចារ្យណាស់ប្រសិនបើមានកងកំលាំងសាមគ្គីមកពីទូទាំងសហភាពអ៊ឺរ៉ុបតែម្តង។នោះវានិងលែងមានការតតាំងផ្នែកអាវុធដាក់គ្នាណាមួយនោះឡើយនៅក្នុងចំណោមសមាជិកទាំងអស់៕
នៅពេលមួយនោះនៅទីក្រុងប្រាសែលស៏គឺមានការប្រជុំថ្នាក់រដ្ឋមន្រ្តីមួយហើយអាត្មាបានមានសង្ឃដិកាថានៅថ្ងៃអនាគតគឺវាជាជំនួយល្អមួយប្រសិនបើទីស្នាក់ការនៃសហភាពអឺរ៉ុបនិងដាក់អោយរិតតែគៀកទៅទិសបូពា៌គឺអាចនៅក្នុងប្រទេសអឺរ៉ុបភាគបូពា៌ណាមួយដូចជាប្រទេសប៉ូឡូញ។បន្ទាប់មកទៀតគឺវាជាការល្អដើម្បីពង្រីកអោយធំទៀតរួមទាំងប្រទេសរុស្សុីហើយទីបញ្ចប់គឺផ្លាស់ទីស្នាក់ការធំនៃអង្គការណាតូទៅទីក្រុងមូស្គូតែម្តង។ប្រសិនបើរឿងនេះកើតឡើងមែននោះវានិងមានសន្តិភាពហើយគ្មានគ្រោះថ្នាក់ណាមួយនៅអឺរ៉ុបនេះទេ។បច្ចុប្បន្ននេះគឺវាមានការលំបាករវៀងប្រទេសរុស្សុីនិងប្រទេសចូចចាប៉ុន្តែយើងត្រូវរក្សាសេចក្តីសង្ឃឹមរបស់យើង៕
ដោយផ្អែកលើមូលដ្ឋាននៃការពង្រីកសន្តិភាពដ៏មហាអស្ចារ្យនេះ។នោះឧស្សាហកម្មសព្វាវុធនៅប្រទេសបារាំងនេះគឺអាចនិងត្រូវបិទទ្វារ។បន្ទាប់មកយើងនិងបង្វែរសេដ្ឋកិច្ចអោយទៅរកវិស័យនានាដែលមានប្រយោជន៏។ជាឧទាហរណ៏រោងចក្រនានាជាជាងការផលិតរថពាសដែកប្តូរមកផលិតប្រភេទឡានចូកដីវិញ៕
បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកនានាក៏ត្រូវការជំនួយរបស់យើងខ្លាំងដែរ។គម្លាតរវៀងអ្នកមាននិងអ្នកក្រគឺជាបញ្ហាធំណាស់វាមិនមែនគ្រាន់តែនៅត្រឹមកំរិតសកលនោះទេប៉ុន្តែវានៅត្រឹមកំរិតប្រទេសដែរ។គម្លាតនេះគឺវាអាក្រកខ្លាំងណាស់។មនុស្សមួយចំនួនប្រឈមនឹងភាពអត់ឃ្លាន។យើងទាំងអស់គ្នាជាមនុស្សជាតិហើយយើងមានសេចក្តីសង្ឃឹមសេចក្តីត្រូវការនិងបញ្ហា។យើងត្រូវការគិតគូនូវរាល់ចំណុចទាំងអស់នេះដើម្បីអភិវឌ្ឍសន្តិភាពបានតាមរយៈសន្តិភាពខាងក្នុង៕